សក់ស្កូវគឺជាបញ្ហាសម្រស់ទូទៅដែលប៉ះពាល់មនុស្សប្រុសស្រីសឹងគ្រប់វ័យ។
សក់ស្កូវថែមទាំងធ្វើឱ្យមនុស្សបាត់បង់ទំនុកចិត្តថែមទៀតផង។ ឥឡូវ
ស្របពេលដែលមនុស្សភាគច្រើនជ្រើសរើសថ្នាំលាបសក់ឱ្យខ្មៅ ថ្នាំទាំងនោះក៏ផ្ទុកទៅដោយសារធាតុគីមីគ្រោះថ្នាក់ច្រើនមិនស្ទើរនោះដែរ
ដែលអាចប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ យ៉ាងណាមិញ
គេមានដំណោះស្រាយធម្មជាតិមួយ
ដែលអាចមានប្រសិទ្ធភាពបិទបាំងសក់ស្កូវបានដូចថ្នាំលាបសក់យ៉ាងដូច្នោះដែរ។
ស្តាប់ទៅហាក់ដូចជារឿងសឹងមិនគួរឱ្យជឿទេ
ប៉ុន្តែសំបកដំឡូងបារាំងអាចជាគន្លឹះចំពោះបញ្ហាមួយនេះ។
ប្រសិនបើលោកអ្នកបម្រុងនឹងចំណាយលុយលើថ្នាំលាបសក់
សូមសាកល្បងរូបមន្តធម្មជាតិមួយនេះសិន។ វាស្តាប់ទៅចម្លែក
ប៉ុន្តែសូម្បីវេជ្ជបណ្ឌិត Anthony Una ក៏ធានាជូនដែរថា វិធីនេះគឺមានប្រសិទ្ធភាព ១០០
ភាគរយ។
អ្វីដែលលោកអ្នកត្រូវធ្វើគឺដាំសំបកដំឡូងបារាំងរយៈពេលកន្លះម៉ោង។
បន្ទាប់មកស្រឹតយកទឹក ហើយលាបវាលើសក់ជាការស្រេច។
លទ្ធផលចេញមកនឹងធ្វើឱ្យលោកអ្នកភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មួយវិញទៀត
វិធីនេះមានសុវត្ថិភាព ១០០ ភាគរយ និងមិនចំណាយអស់លុយច្រើននោះទេ
គ្រាន់តែចំណាយពេលចិតសំបកដំឡូងចុកដៃបន្តិច។
សូមទស្សនាវីដេអូអំពីការសាកល្បងវិធីសាស្ត្រនេះដោយផ្ទាល់!

No comments:
Post a Comment