Sunday, September 18, 2016

វិធីអប់សក់ធ្វើអោយសក់ស្អាតដុះក្រាស់ល្អ និងមានទម្ងន់




សូមអនុវត្តការអប់សក់តាមបែបធម្មជាតិដូចខាងក្រោម៖
*អ្វីដែកអ្នកត្រូវកា៖
ពងមាន់២គ្រាប់ យកតែផ្នែកលឿង
ក្រូចឆ្មា១ផ្លែ និងប្រេងអូលីវ២ស្លាបព្រាបាយ
យកពងមាន់ និងក្រូចឆ្មា ព្រមទាំងប្រេងអូលីវ វាយបញ្ចូលគ្នាឲ្យសព្វរួចយកមកលាបលើសរសៃសក់ និងចាក់ឲ្យជោកតាំងពីចុងសក់ដល់គល់សក់។អប់សក់រយះពេល១ម៉ោងឬ២ម៉ោងដើម្បីឲ្យវាជ្រាបចូលដល់គល់សក់ ដោយគ្របជាមួយនឹងថង់ផ្លាស្ទីក បន្ទាប់ពីអប់សក់រួចសូមលាងជម្រះជាមួយក្រែមបន្ទន់
សក់ជាការស្រេច។

*វិធីប្រើដើម្បីទទួលបានប្រសិទ្ឋភាពខ្ពស់៖
ធ្វើឲ្យបាន២ដងក្នុងមួយសប្តាហ៍
អនុវត្តបែបនេះឲ្យបានរយះពេល២ខែ នោះសក់នឹងដុះកាន់តែក្រាស់ និងភ្លឺរលើបរលោងមានទម្ងន់ជាងមុន
*ចំណាំ៖ប្រេងអូលីវដាក់២ស្លាបព្រាបាយឬប្រែប្រួលទៅតាមចំនួនពងមាន់ដូចគ្នា(បើអត់មានប្រេងអូលីវអាចប្រើប្រេងHoneyជំនួសក៏បានដែរ) ឬបើអាចថែមទឹកឃ្មុំទៀតកាន់តែប្រសើរ។
ប្រភព:  khmernews

No comments:

Post a Comment