មិត្តនារីបារម្ភរឿងរោមក្លៀកមែនទេ?
អនុវត្តវិធីខាងក្រោម ៤ ទៅ
៥ ដង រោមក្លៀកនឹងបាត់អស់ជារៀងរហូត។
* អ្វីដែលអ្នកត្រូវការ
- កំបោរក្រហម
- ក្រមួនប្រេងដូង
* របៀបជម្រុះរោមក្លៀក
១. លាយកំបោរក្រហមជាមួយទឹកបន្តិច
រួចបៀកលើរោមក្លៀក។
២. រង់ចាំមួយសន្ទុះធំឱ្យវាបៀមជាប់រោមក្លៀក
តែហាមលើកក្លៀកចុះឡើង។
៣. ពេលកំបោរស្ងួតហើយ
ចាប់ផ្តើមបោចរោមក្លៀកលឿនៗ កុំបោចយឺតៗ។
៤. បន្ទាប់ពីបោចរោមអស់
ត្រូវលាងជាមួយទឹកស្អាត បន្ទាប់មកលាងជាមួយទឹកត្រជាក់ខ្លាំង
ដើម្បីផ្ចិតរន្ធរោម។
៥. យកក្រមួនប្រេងដូងមកលាបក្រោមក្លៀក
ដើម្បីការពារក្លៀកពីការឡើងកន្ទួល ឬពងបែក និង
ជួយឱ្យក្លៀកស។
ប្រសិនបើអ្នកមានរោមក្លៀកស្តើង
បកតែម្តងគឺបាត់ជារៀងរហូត ប៉ុន្តែប្រសិនបើអ្នកមានរោមក្លៀកក្រាស់
វានឹងដុះឡើងវិញម្តងទៀត ដូច្នេះយ៉ាងហោចណាស់ក៏ត្រូវអនុវត្តវិធី ៤ ទៅ ៥
ដងដែរទើបបាត់រោមក្លៀកជារៀងរហូត៕
ប្រភព:khmeread


No comments:
Post a Comment