សំរាប់អ្នកដែលចង់បំបាត់បញ្ហាក្លៀកខ្មៅដោយវិធីសាស្ត្របែបធម្មជាតិ
សូមប្រិយមិត្តអនុវត្តតាមការណែនាំខាងក្រោម៖
1. ការប្រើប្រាស់ប្រទាលកន្ទុយក្រពើ
គ្រាន់តែអ្នកយកប្រទាលកន្ទុយក្រពើកោសយកសាច់
វាមកបិទត្រង់ទីតាំងស្បែក
ដែលមានសភាពខ្មៅស្រអាប់
ដូចជាខ្លៀករបស់អ្នកនោះ ហើយទុកក្នុងរយៈពេល
២០នាទី បន្ទាប់មកលាងជម្រះវាចេញជាមួយនឹងទឹកស្អាត។
ធ្វើបែបនេះជារៀងរាល់ថ្ងៃនឹងជួយអោយស្បែកឃ្លៀករបស់អ្នកមានសភាព សស្អាតលឿនជាមិនខានឡើយ។
2. ការប្រើប្រាស់ដំឡូង
សារធាតុដែលមាននៅក្នុងដំឡូងដែលមានសមត្ថភាព
ជួយអោយស្បែករបស់យើង មានសភាពសស្អាត។ ដោយគ្រាន់តែអ្នកយក ដំឡូងមកកិនអោយម៉ត់ហើយបិទ
នៅក្លៀក,លើ ក , នៅលើស្មា,
កែងដៃ ឬនៅត្រង់ណាដែលអ្នកគិតថាចង់អោយវាស
ហើយអ្នកត្រូវទុកវាចោលក្នុងរយៈពេល 15 នាទីហើយបន្ទាប់ មកអ្នកត្រូវលាងសំអាតករបស់អ្នកជាមួយទឹកត្រជាក់។
3. ក្រូចឆ្មា
យកក្រូចឆ្មា
ច្របាច់យកទឹកវាហើយ ដកទៅបន្តក់ឬក៏លាប
នៅបរិវេនក្លៀក,លើកែងដៃ កែងជើងហើយនិងជង្គង់របស់
អ្នកដោយទអ្នកត្រូវដុសកន្លែងដែលស្បែកមានសភាព
ខ្មៅស្រអាប់ក្នុងរយៈពេលពីរបីនាទី រួចទុកចោល ២០នាទី
បន្ទាប់មកអ្នកត្រូវលាងជាមួយទឹកក្តៅអ៊ុនៗ។នេះគឺជាវិធីសាស្រ្ត
ដ៏សាមញ្ញដែលវាអាចជួយអ្នកបានយ៉ាងមានប្រសិទ្ធភាព។
4.ត្រសក់
ត្រសក់ក៏មានប្រសិទ្ធភាពធ្វើអោយស្បែកសដូចជាក្រូចឆ្មា
ដែរហើយវាមិនធ្វើអោយរលាកស្បែកនោះទេព្រោះវាមាន
បរិមាណអាស៊ីតតិចបំផុត ដែលប្រយោជន៍សម្រាប់បំបាត់
ក្លៀកខ្មៅដូចបំណងដោយគ្រាន់តែយកត្រសក់មួយផ្លែចិត
ជាចំនិតស្ដើងៗ ហើយលាបលើក្លៀកទុករយៈពេល 30នាទី រួចលាងចេញជាមួយទឹកស្អាត។
5. ម្សៅទឹកដោះគោ
និងទឹកឃ្មុំ
យកទឹកដោះគោស្ងួត2ស្លាបព្រាលាយជាមួយទឹកឃ្មុំ1ស្លាប
ព្រាដាក់ក្នុងចានមួយ រួចយកមកលាបលើក្លៀកហើយទុកអោយ ស្ងួតទើបលាងជម្រះជាមួយទឹកត្រជាក់បន្ទាប់មកជួតក្លៀកដោយ កន្សែងស្អាត។នៅពេលដែលយើងលាបម្សៅទឹកដោះគោ និងទឹកឃ្មុំនៅលើក្លៀកវានឹងជួយកាត់បន្ថយ
ជាតិកខ្វក់ដែលធ្វើអោយក្លៀកខ្មៅ។
6.ទឹកផ្លែប៉ោម
ការសម្អាតក្លៀករបស់អ្នកជាមួយទឹកផ្លែប៉ោមកិន
គឺមានប្រសិទ្ធភាពក្នុងកាកម្ចាត់ជាតិខ្មៅ និងក្លិន
មិនល្អនៅលើក្លៀក។នៅក្នុងផ្លែប៉ោមមានជាតិអាស៊ីត
និងសាធាតុAHAដែលមានសមត្ថភាពសម្លាប់មេរោគនិង
បាក់តេរីដែលបណ្តាលឱ្យក្លៀកខ្មៅ។
7.ម្សៅBaking
soda
ការព្យាបាលបញ្ហាក្លៀកខ្មៅដោយប្រើប្រាស់វិធីសាស្ត្រ
មួយនេះគឺផ្ដល់ជួលលោកអ្នកនូវលទ្ធផលដែលល្អបំផុត។
របៀបធ្វើគឺគ្រាន់តែយកម្សៅBaking sodaចំនួន1ស្លាប
ព្រាទៅលាយជាមួយទឹកបន្តិច(កុំលាយរាវពេក) ក្រោយ
មកលាបលើក្លៀកហើយទុកពី 10ទៅ15 នាទីបន្ទាប់មក
លាងជាមួយទឹកក្តៅអុនៗជាការស្រេច៕
ប្រភព: khmerwonder.net








No comments:
Post a Comment