មនុស្សជាច្រើនតែងតែចង់បាន
មុខស្រស់ស្អាត តែមិនដឹងថាធ្វើយ៉ាងម៉េចនោះឡើយ
រហូតដល់អ្នកខ្លះចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ទៅលើផលិតផលថែរក្សារសម្រស់
តែគ្មានប្រសិទ្ធភាព។
ចំពោះអត្ថបទនេះ
អ្នកនឹងបានដឹង ពីវិធីសាស្ត្រថ្មីមួយនៅក្នុងការ ធ្វើអោយស្បែកមុខរបស់អ្នកស្រស់ក្មេងជាងមុន។
គ្រឿងផ្សំ៖
ស៊ុតមួយ
ដោយយកតែផ្នែកពណ៌សៗ ទេ
ទឹកក្រូច
(ទិញក្រូចឆ្មាយកមកប្របាច់ក្នុងទឹក)
វិធីអនុវត្តន៏៖
អ្នកត្រូវយកស៊ុតស
នេះមកលាយជាមួយនឹងទឹកក្រូចខាងលើនេះ ហើយកូរវាអោយស្មើរសាច់ល្អ
បន្ទាប់មកអ្នកត្រូវយកវាមកផ្តិតលើស្បែកមុខ ហើយធ្វើការម៉ាស្សាថ្មមៗ។ទុកវាចោលចាប់ពី 5
ទៅ 10 នាទីបន្ទាប់មកត្រូវលាងជម្រះផ្ទៃមុខជាមួយនឹងទឹកក្តៅអ៊ុនៗ។
បន្ទាប់ពីជូតមុខស្អាតល្អហើយ អ្នកអាចប្រើប្រាស់ឡេផ្តល់សំណើមទៅលើស្បែកណាមួយក៏បានដែរ។
អ្នកអាចធ្វើវាពី 3 ទៅ 4 ដងមួយសប្តាហ៍។

No comments:
Post a Comment