ដំឡូងជ្វាត្រូវបានគេចាត់បញ្ចូលទៅក្នុងពពួកមើមដែលមានសារធាតុម្សៅច្រើន
មានគុណប្រយោជន៍ដល់សុខភាព។
ដោយដំឡូងជ្វាក្នុងបរិមាណ១០០ក្រាមផ្តល់ម្សៅចំនួន២៥ក្រាម
និងផ្តល់ថាមពលដល់ទៅ៩០កាឡូរី ។ លើសពីនេះក៏នៅមានសារធាតុវីតាមីន
និងរ៉ែខនិជយ៉ាងច្រើនទៀត ចំណែកបរិមាណខ្លាញ់ក៏មានចំនួនតិច ឬគ្មានតែម្តង
មានន័យថាដំឡូងជ្វាមានសារធាតុម្សៅ(Carbohydrate)ល្អផ្តល់ប្រយោជន៍ដល់អ្នកទទួលទាន ។
*គុណប្រយោជន៍នៃដំឡូងជ្វា
៖
១-មានបរិមាណជាតិសរសៃខ្ពស់
អាចជួយកាត់បន្ថយអាការឈឺពោះ និងបន្ថយអត្រាប្រឈមមុខលើជំងឺមហារីកពោះវៀនធំ
។
២-ដោយសារតែមានជាតិសរសៃ(Fiber)
ខ្ពស់គឺជាការល្អដល់អ្នកដែលចង់សម្រកទម្ងន់
ព្រោះនៅពេលពិសារួចធ្វើឱ្យឆ្អែតបានយូរ ។
៣-ជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម
។
៤-ជួយគ្រប់គ្រងជាតិខ្លាញ់(Colesterol)
នៅក្នុងឈាម ។
៥-ល្អដល់សុខភាពបេះដួង
ព្រោះដំឡូងជ្វានឹងកាត់បន្ថយការប្រឈមមុខនៃជំងឺបេះដួង ។
៦-កាត់បន្ថយការប្រឈមនឹងសរសៃឈាមខួរក្បាលស្ពៀត
។
៧-ជាប្រភពអាហារមានជាតិសរសៃខ្ពស់
ស័ក្តិសមនៅពេលទទួលទានមុន និងក្រោយការហាត់ប្រាណ។
៨-ជួយទ្រទ្រង់ដល់ស្បែកឱ្យភ្លឺថ្លាព្រោះវាមានវីតាមីនC
។
៩-ដំឡូងជ្វាពណ៌ខៀវ
និងពណ៌ទឹកក្រូច(ក្រហម) មានចំណែកជួយទ្រទ្រង់ដល់ភ្នែក ព្រោះមានសារធាតុ Carbohydrate
ខ្ពស់ ។
១០-ដំឡូងជ្វាពណ៌ស្វាយអាចប្រឆាំងនឹងសារធាតុពុលក្នុងរាងកាយបាន
ព្រោះពណ៌ស្វាយនឹងមានសារធាតុ Antosianin ខ្ពស់អាចជួយពន្យារលើការប្រឈមមុខនឹងកោសិកាផ្សេងៗ
។
១១-កាត់បន្ថយការប្រឈមនឹងជំងឺសន្លាក់ដៃ-ជើង
។
១២-នៅក្នុងដំឡូងជ្វាសម្បូរទៅដោយវីតាមីន
B1
ជួយដល់ការស្ពឹកស្រពន់ទៀតផង ៕
ប្រភព(kohsantepheapdaily)

No comments:
Post a Comment