Sunday, September 25, 2016

ស្ករ + អំបិល អាច​កម្ចាត់​ស្នាម​សង្វារ​ឱ្យបាត់​ជារៀង​រហូត

តើអ្នក​ដឹងទេថា គ្រឿង​ទេស​ដែល​អ្នក​ប្រើប្រាស់​នៅក្នុង​ផ្ទះបាយ​រាល់​ថ្ងៃ​អាច​ ជួយ​ដោះស្រាយ​ស្នាម​សង្វារ​បាន​? ស្ករ និង​អំបិល​មិន​ត្រឹមតែ​ជា​គ្រឿង​ទេស​សម្រាប់​ធ្វើឱ្យ​អាហារ​កាន់​តែមាន​ រសជាតិឆ្ងាញ់​ប៉ុណ្ណោះទេ ថែម​ទាំងជា​ឱសថ​ដ៏ល្អ​ក្នុងការ​កម្ចាត់​ស្នាម​សង្វារ​ឱ្យ​បាត់​ជារៀង​រហូត​ បាន​ថែម​ទៀត។
គ្រឿងផ្សំ៖
- អំបិល ២៥០ក្រាម
- ស្ករ ២៥០ ក្រាម
- ប្រេងដូង ១០០ ទៅ ១៥០មីលីលីត្រ (ប្រសិន​បើអ្នក​មិនមាន​ប្រេងដូងទេ អាចប្រើ​ប្រេង​អូលីវ​ជំនួស​បាន)។
របៀបផ្សំ៖
- លាយ​គ្រឿង​ផ្សំទាំង​អស់នេះ​លាយ​បញ្ចូលគ្នា​ ឱ្យក្លាយ​ទៅជា​ល្បាយ​ខាប់ៗ​ក្នុង​រយៈពេល​កន្លះ​ម៉ោង។
- ចាប់ផ្តើម​អនុវត្ត​ល្បាយ​នេះ​នៅ​ត្រង់​កន្លែង​ដែល​កើត​មាន​បញ្ហា ហើយ​ម៉ាស្សា​ឱ្យបាន​ ២ ទៅ ៣នាទី។
- ពេល​ដែល​ស្ងួត​ សូម​លាង​សម្អាត​ជាមួយ​នឹង​ទឹកក្តៅ​ឧណ្ឌៗ។ បន្ទាប់ពី​ជូត​សម្អាត​ហើយ កុំភ្លេច​ប្រើ​ក្រែម​ផ្តល់​​សំណើម​ដល់​ស្បែក​តាម​ក្រោម។
ជាធម្មតា​ត្រូវ​ចំណាយ​ពេល​ជិត ១ខែ ស្នាម​សង្វារ​នឹង​ចាប់ផ្តើម​បាត់​បន្តិច​ម្តងៗ។ ប៉ុន្តែ​កុំទាន់​ឈប់​ប្រើ​ប្រសិនបើ​​អ្នក​កត់​សម្គាល់​ឃើញ​លទ្ធផល ព្រោះ​ការ​ព្យាយាម​ប្រើ​បន្ត​ទៀត​ស្នាម​សង្វារ​នឹង​បាត់​ទាំង​អស់ស្រុង៕
ប្រភព: ខ្មែរប្រពៃ

ត្រឹមតែស៊ុត ១​ គ្រាប់ប៉ុណ្ណោះគឺគ្រប់គ្រាន់ហើយ ដើម្បីកម្ចាត់មុននៅលើផ្ទៃមុខលោកអ្នក (មានវីដេអូ)

មុនធម្មតា និងមុនក្បាលខ្មៅជាបញ្ហាចម្បងដែលធ្វើឲ្យខូចផ្ទៃមុខ និងប៉ះពាល់ដល់សម្រស់របស់លោកអ្នកយ៉ាងខ្លាំង។ ដើម្បីកម្ចាត់បញ្ហានេះប្រកប ដោយប្រសិទ្ធភាពខ្ពស់ និងអស់ការចំណាយតិច យើងខ្ញុំ សូមណែនាំលោកអ្នកពី
រូបមន្តធ្វើម៉ាស់បិតមុខធម្មជាតិដែលប្រើតែស៊ុត ១ គ្រាប់តែប៉ុណ្ណោះ។ដើម្បីទទួលបានម៉ាស់បិតមុខដ៏អស្ចារ្យនេះ សូមអនុវត្តតាមចំណុចដូចខាងក្រោមនេះ៖
+​ ដាក់ស៊ុតពណ៌ស ១ ក្នុងចាន ហើយកូរវាសព្វ។
+ យកស៊ុតនេះមកលាបលើផ្ទៃមុខ និងកឲ្យសព្វ (ចៀសវាងភ្នែក និងមាត់)។
+ យកក្រដាសជូតមាត់មកដាក់ពីលើផ្ទៃមុខដែលលាបស៊ុតរួច។
+ យកយកស៊ុតពណ៌សមកលាបលើក្រដាស់ជូតមាត់មួយជាន់ទៀត។
+ ទុកវារយៈពេល ៣០ នាទី។
+ យកក្រដាសចេញពីផ្ទៃមុខថ្នមៗ និងលាងជម្រះជាមួយនឹងទឹកក្តៅ។
+ ធ្វើដូចនេះ ២ ដងក្នុង ១ សបា្តហ៍។
+ ដើម្បីកាន់តែច្បាស់ សូមអញ្ជើញប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ៖

លែងមាន​ស្បែ​កយារ និង​ស្នាម​ជ្រួញ​លើ​មុខ ជាមួយ​គ្រឿងផ្សំ តែ ២ ប៉ុណ្ណោះ​!

 ​នៅពេល​អាយុ​របស់​អ្នក​កាន់តែច្រើន ស្បែក​របស់​អ្នក​ក៏​ចាប់​យារ​ធ្លាក់​ក្នុងពេល​ជាមួយគ្នា​ផងដែរ​។
ប៉ុន្ដែ​មាន​វិធី​ធម្មជាតិ​អ្វី ដែល​អាច​បន្តឹង​ស្បែក​មុខ​របស់​អ្នក​កុំ​យារ​ធ្លាក់​ទៅ​? គ្រឿងផ្សំ​ទាំងពីរ​នេះ​អាច​ប្រឆាំង​ស្នាម​ជ្រួញ និង​ស្បែ​កយារ​ធ្លា​ក់បាន​។​
​* គ្រឿងផ្សំ​
​    ​- ត្រសក់ (​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដូចជា​វីតាមីន C និង K រារាំង​ស្នាម​ជ្រួញ​និង​ធ្វើឱ្យ​កោសិកា​ងាប់​រស់​ឡើងវិញ​)
​    ​- ស៊ុត​ស (​ស៊ុតមាន​អត្ថប្រយោជន៍​ច្រើន ដែលមាន​សមត្ថភាព​អាច​បន្តឹង​ស្បែ​កមុខ​បាន​)​។​
​    ​* របៀប​ផ្សំ​
​     ​កាត់​ត្រសក់ ២ ផ្លែ​បន្ទាប់មក​ចិត​សំបក​ចេញ ហើយ​កាត់​វា​ទៅជា​កង់​តូចៗ​។ បន្ទាប់មក​ដាក់ចូល​ម៉ាស៊ីនទឹក​ក្រឡុក​កិន ២ នាទី ដួស ១ ស្លាបព្រា​បាយ​បិទ​លើ​មុខ​ទុកចោល​រហូតដល់​វា​ស្ងួត​។​
​    ​បន្ទាប់មក​យក​ស៊ុត​ស លាយ​ជាមួយ​ត្រសក់​កិន​នៅសល់​អំបាញ់មិញ ហើយ​លាប​លើ​កន្លែង​ដែរ​ចង់​បន្ដឹង​លើ​មុខ ឬ​រាងកាយ​ក៏បាន ហើយ​ទុកចោល ១៥ នាទី​សឹម​លាង​ជាមួយ​ទឹក​ត្រជាក់​។​
​    ​ធ្វើបែបនេះ ២ ទៅ ៣ ដង​ក្នុង​មួយ​សប្ដាហ៍​៕
ប្រភព :  khmeread

គ្រឿងផ្សំ ២មុខ កម្ចាត់រោមមិនឲ្យដុះមកវិញ ជារៀងរហូត!



គ្រឿងផ្សំដែលអ្នកត្រូវការ៖
–    ម្សៅរមៀត
–    ទឹកដោះគោឆៅ
ការណែនាំ៖
លាយម្សៅរមៀត និងទឹកដោះគោឆៅ ទាំងអស់បញ្ចូលគ្នា (ម្សៅរមៀត ៣ភាគ លាយជាមួយទឹកដោះគោ ១ភាគ) លាយរហូតអ្នកទទួលបានល្បាយខាប់មួយ។
ការប្រើប្រាស់៖
យកល្បាយនេះ មកលាបលើស្បែករបស់អ្នក ត្រង់កន្លែងដែលមានរោមមិនល្អ ហើយអ្នកចង់កម្ចាត់វាចេញ ហើយទុករហូតដល់ស្ងួតទាំងស្រុង ទើបធ្វើការបកវាចេញ។ អនុវត្តការព្យាបាលនេះ ឲ្យបាន ២ ទៅ ៣ថ្ងៃ អ្នកនឹងទទួលបានលទ្ធផលគួរជាទីគាប់ចិត្តបំផុត៕

Tuesday, September 20, 2016

ឱសថធម្មជាតិជួយឱ្យឆាប់មានកូន និងបង្ការការរលូតកូន



១. ផ្លែ​ទទឹម
    ​ផ្លែ​ទទឹម​ជួយ​ជំរុញ​លទ្ធភាព​បង្ក​កំណើត​ចំពោះ​ស្ត្រី ដោយ​បង្កើន​លំហូរ​ឈាម​ទៅ​ស្បូន និង ជួយ​ឱ្យ​ស្រទាប់​ស្បូន​ក្រាស់​ល្អ​។ ទទឹម​ក៏​ជួយ​ឱ្យ​ទារក​លូតលាស់​ល្អ​ផងដែរ​។ ក្រៅពីនេះ ទទឹម​ជួយ​បង្កើន​គុណភាព​មេជី​វិត​ចំពោះ​បុរសៗ​ដូចគ្នា​។
    ​*កិន​គ្រាប់​ទទឹម និង​សំបក​ទទឹម (​ហាល​ឱ្យ​ស្ងួត​ទាំងពីរ​) ឱ្យទៅជា​ម្សៅ​។ លាយ​ក្នុង​បរិមាណ​ស្មើគ្នា រក្សាទុក​ក្នុង​កូន​ដប​ដែលមាន​មាត់​តូច​។ លាយ​ម្សៅ​នេះ ១/២ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ (២៥០ មិ​ល្លី​លីត្រ​) ផឹក ២ ដង​ក្នុង​មួយថ្ងៃ ផឹក​ពេលមុន​បាយ​ព្រឹក និង​បាយ​ថ្ងៃ (​ផ្សំ​ម្តង​ផឹក​ម្តង ដូច្នេះ​បើ​ផឹក ២ ដង​គឺ​ត្រូវ​ផ្សំ​ពីរដង​)​។ ផឹក​ឱ្យបាន​ច្រើន​សប្តាហ៍​ដើម្បី​ជំរុញ​លទ្ធភាព​មានកូន​។ ដូច្នេះ​ត្រូវ​ហាល​គ្រាប់​ទទឹម និង សំបក​ទទឹម​ឱ្យ​ច្រើន​។​
     ​*ផឹក​បន្ថែម​ទឹក​ផ្លែ​ទទឹម​ស្រស់ ១ កែវ (២៥០ មិ​ល្លី​លីត្រ​) រាល់ថ្ងៃ​ផង​។

​២. ល្មើ​
​យោងតាម​ប្រព័ន្ធ​ព្យាបាល​បែប​បុរាណ​ហៅថា Ayurveda ផ្លែ​ល្មើ​ជួយ​បង្កើន​ឱកាស​មានកូន​ខ្ពស់​   ​​​ណាស់​ចំពោះ​ស្ត្រី​។ វា​សម្បូរ​ទៅដោយ​វីតាមីន និង​ជាតិ​រ៉ែ ដែល​ល្អ​សម្រាប់​ការ​មានកូន​។
​​   ​*យក​គ្រាប់​ល្មើ​ចេញពី​ល្មើ​ស្រស់ ១០ ទៅ ១២ គ្រាប់​។​
    ​*កិន​គ្រាប់​ល្មើ​ជាមួយ​ល្ងខ្មៅ ២ ស្លាបព្រា​បាយ​។​
    ​*បន្ថែម​ទឹកដោះគោ​ស្រស់ ៣/៤ កែវ​ចូលក្នុង​ល្បាយ​គ្រាប់​ល្មើ​និង​ល្ង ហើយ​ដាំ​វា​ឱ្យ​ពុះ​។​
    ​*ផ្សំ​ហើយ​ផឹក​វា​ភ្លាម ហើយ​ផឹក​វា​មួយថ្ងៃ​ម្តង និង​ផឹក​ឱ្យបាន ៧ ថ្ងៃ ចាប់ពី​ថ្ងៃ​មក​រដូវ​ចុងក្រោយបង្អស់​​​(​ផ្សំ​ម្តង​ផឹក​បានតែ​ម្តង​ទេ​)​។ លោកអ្នកអាចពិសាត្រណាប់ល្មើរាល់ថ្ងៃក្នុងកម្រិតល្មមផងដែរ។
​៣. អាស៊ីតហ្វូលីក (Folic Acid)
​អាស៊ីតហ្វូលីក​ជា​ប្រភេទ​វីតាមីន​ដ៏​សំខាន់​សម្រាប់​អ្នក​ដែល​ព្យាយាម​ចង់បាន​កូន​។ វា​ជួយ​ដល់​កោសិកា និង ការបញ្ចេញ​ពង​អូវុល​។ ជាការ​ពិត អ្នកជំនាញ​សុខភាព​ណែនាំ​ឱ្យ​លេប​វីតាមីន​នេះ មុនពេល​និង​អំឡុងពេល​មានគភ៌​។​
       *លេប​វីតាមីន Folic Acid (៤០០ mcg) រាល់ថ្ងៃ​យ៉ាងតិច ១ ខែ មុនពេល​អ្នកមាន​ផ្ទៃពោះ និង​លេប​អំឡុង​បី​ខែ​ដំបូង​ពេល​មានគភ៌​។ និយាយ​ជាមួយ​វេជ្ជបណ្ឌិត និង​សួរ​គាត់​ថា​តើ​គួរ​លេបថ្នាំ​វីតាមីន​នេះ​កម្រិត​ប៉ុន្មាន នៅមុន​និង​ក្រោយពេល​ពរ​ពោះ​។
      ​*អ្នក​ក៏​អាច​ទទួលទាន​អាហារ​ដែល​សម្បូរ​អាស៊ីត​ហ្វូ​លី​ក​ផងដែរ ដូចជា បន្លែ​ស្លឹក​បៃតង ស្ពៃ​ប្រូ​ខូ​លី ផ្លែ​បឺ​រ ទំពាំងបាយជូរ​ក្រៀម សណ្តែកបាយ ចេកអាំង និង​បន្លែក្រៀម​។​

    ​៤. ប្រេង​អូ​លីវ​
    ​ប្រេង​អូ​លីវ​មាន​ប្រសិទ្ធភាព​ក្នុងការ​បង្កើន​លទ្ធភាព​មានកូន​ចំពោះ​ស្ត្រី​។
    * ពិសា​ប្រេង​អូ​លីវ​ស្រស់ ១ ទៅ ២ ស្លាបព្រា​បាយ​រាល់ថ្ងៃ​ដើម្បី​បង្កើន​លទ្ធភាព​មានកូន​។​
    ​*បើ​មិន​ចង់​ពិសា​ប្រេង​ស្រស់ៗ អ្នក​អាច​យក​ប្រេង​អូ​លីវ​ធ្វើ​ញាំ​បន្លែ ឬ​ចម្អិន​អាហារ​ជាមួយ​ប្រេង​នេះ​ក៏បាន​។

    ​៥. ទឹកខ្មេះ​ប៉ោម​
    ​ទឹកខ្មេះ​ប៉ោម​ជួយ​ជំរុញ​លទ្ធភាព​មានកូន បណ្តេញ​ជាតិពុល​ពី​រាងកាយ និង​ជួយ​រក្សា​តុល្យភាព​អ័រម៉ូន​។ វា​ជួយ​រក្សា​កម្រិត​ជាតិ​អាល់កាលី​ន​ទាំង​ក្នុង​ទឹកមាត់ និង ទឹករំអិល​ក្នុង​យោនី​ដើម្បី​សម្រួល​ដល់​ការ​មានគភ៌​។ ក្រៅពីនេះ វា​ជួយ​ការពារ​ស្ត្រី​ពី​ការ​គ្មាន​កូន​ទៀតផង​។

    ​* លាយ​ទឹកខ្មេះ​ប៉ោម ២ ស្លាបព្រា​កាហ្វេ និង ទឹកឃ្មុំ​បន្តិចបន្តួច​ទៅក្នុង​ទឹកបរិសុទ្ធ ១ កែវ ហើយ​ផឹក​វា ២ ដង​ក្នុង​មួយថ្ងៃ ផឹក​ឱ្យបាន​ច្រើន​សប្តាហ៍​។
    ​* លោកអ្នក​អាច​ចាក់ទឹក​ខ្មេះ​ប៉ោម ១ កែវ​ក្នុង​អាងទឹក រួច​ដេក​ត្រាំ​ទឹក​នោះ ២០ ទៅ ៣០ នាទី មុន​ចូល​គេង​៕
ប្រពភ៖ khmeread

ស្រកទម្ងន់ ៤ គីឡូក្រាមក្នុងពេល ៤ ថ្ងៃប៉ុណ្ណោះ! ប៉ុន្តែសូមកុំពិសាលើសពី ៤ ថ្ងៃ!



​* គ្រឿងផ្សំ​
    ​- ទឹក ៨ កែវ​
    ​- ខ្ញី​ចិញ្ច្រាំ ១ ស្លាបព្រា​កាហ្វេ​
    ​- ត្រសក់​ចៀ​សំបក​រួច និង​កាត់​ជា​ចំណិតៗ ទំហំ​ល្មម ១ ផ្លែ​
    ​- ក្រូចឆ្មា ១ ផ្លែ​
    ​- ស្លឹក​ជីរអង្កាម​ស្រស់ ១២ ទង​និង​ស្លឹក​ស្ងួត​កិន​ម៉ដ្ត ១ ស្លាបព្រា​កាហ្វេ​។​

    ​* របៀប​ធ្វើ​និង​ប្រើប្រាស់
    ​លាយ​គ្រឿងផ្សំ​ដាក់​ក្នុង​ចាន​ធំ​មួយ កូរ​ឱ្យ​សព្វ​រួច​ទុកចោល​ក្នុង​ទូទឹកកក​មួយ​យប់​។​

    ​ផឹក ៤ ទៅ ៥ កែវ​ក្នុង​មួយថ្ងៃ​។ អ្នក​អាច​ចាប់ផ្ដើម​ផឹក​មុន​ពេលបាយ​ព្រឹក​ជា​បន្តបន្ទាប់ ពេញ​មួយថ្ងៃ ឱ្យ​គ្រប់ ៤ ឬ ៥ កែវ​។ ហើយ​ចាំ​អ៊ុត​មើល​លទ្ធផល​។ ផឹក​វា​រយៈពេល ៤ ថ្ងៃ លោកអ្នក​នឹង​ឃើញ​ស្រក​ទម្ងន់ ៤ គីឡូក្រាម​ដោយ​មិនដឹង​ខ្លួន​។ ផឹក​បូករួម​ទាំង​ធ្វើ​លំ​ហាត់ប្រាណ​ខ្លះ​អាចជួយ​ព​ន្លឿ​ន​ការ​សម្រក​ទម្ងន់​របស់​អ្នក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​៕

​ប្រភព​៖ naturalhealingmagazine

Sunday, September 18, 2016

វិធីអប់សក់ធ្វើអោយសក់ស្អាតដុះក្រាស់ល្អ និងមានទម្ងន់




សូមអនុវត្តការអប់សក់តាមបែបធម្មជាតិដូចខាងក្រោម៖
*អ្វីដែកអ្នកត្រូវកា៖
ពងមាន់២គ្រាប់ យកតែផ្នែកលឿង
ក្រូចឆ្មា១ផ្លែ និងប្រេងអូលីវ២ស្លាបព្រាបាយ
យកពងមាន់ និងក្រូចឆ្មា ព្រមទាំងប្រេងអូលីវ វាយបញ្ចូលគ្នាឲ្យសព្វរួចយកមកលាបលើសរសៃសក់ និងចាក់ឲ្យជោកតាំងពីចុងសក់ដល់គល់សក់។អប់សក់រយះពេល១ម៉ោងឬ២ម៉ោងដើម្បីឲ្យវាជ្រាបចូលដល់គល់សក់ ដោយគ្របជាមួយនឹងថង់ផ្លាស្ទីក បន្ទាប់ពីអប់សក់រួចសូមលាងជម្រះជាមួយក្រែមបន្ទន់
សក់ជាការស្រេច។

*វិធីប្រើដើម្បីទទួលបានប្រសិទ្ឋភាពខ្ពស់៖
ធ្វើឲ្យបាន២ដងក្នុងមួយសប្តាហ៍
អនុវត្តបែបនេះឲ្យបានរយះពេល២ខែ នោះសក់នឹងដុះកាន់តែក្រាស់ និងភ្លឺរលើបរលោងមានទម្ងន់ជាងមុន
*ចំណាំ៖ប្រេងអូលីវដាក់២ស្លាបព្រាបាយឬប្រែប្រួលទៅតាមចំនួនពងមាន់ដូចគ្នា(បើអត់មានប្រេងអូលីវអាចប្រើប្រេងHoneyជំនួសក៏បានដែរ) ឬបើអាចថែមទឹកឃ្មុំទៀតកាន់តែប្រសើរ។
ប្រភព:  khmernews