១. ផ្លែទទឹម
ផ្លែទទឹមជួយជំរុញលទ្ធភាពបង្កកំណើតចំពោះស្ត្រី
ដោយបង្កើនលំហូរឈាមទៅស្បូន និង ជួយឱ្យស្រទាប់ស្បូនក្រាស់ល្អ។ ទទឹមក៏ជួយឱ្យទារកលូតលាស់ល្អផងដែរ។
ក្រៅពីនេះ ទទឹមជួយបង្កើនគុណភាពមេជីវិតចំពោះបុរសៗដូចគ្នា។
*កិនគ្រាប់ទទឹម និងសំបកទទឹម (ហាលឱ្យស្ងួតទាំងពីរ) ឱ្យទៅជាម្សៅ។
លាយក្នុងបរិមាណស្មើគ្នា រក្សាទុកក្នុងកូនដបដែលមានមាត់តូច។ លាយម្សៅនេះ
១/២ ស្លាបព្រាកាហ្វេជាមួយទឹកក្តៅឧណ្ហៗមួយកែវ (២៥០ មិល្លីលីត្រ) ផឹក ២
ដងក្នុងមួយថ្ងៃ ផឹកពេលមុនបាយព្រឹក និងបាយថ្ងៃ (ផ្សំម្តងផឹកម្តង
ដូច្នេះបើផឹក ២ ដងគឺត្រូវផ្សំពីរដង)។
ផឹកឱ្យបានច្រើនសប្តាហ៍ដើម្បីជំរុញលទ្ធភាពមានកូន។ ដូច្នេះត្រូវហាលគ្រាប់ទទឹម
និង សំបកទទឹមឱ្យច្រើន។
*ផឹកបន្ថែមទឹកផ្លែទទឹមស្រស់ ១ កែវ (២៥០ មិល្លីលីត្រ) រាល់ថ្ងៃផង។
២. ល្មើ
យោងតាមប្រព័ន្ធព្យាបាលបែបបុរាណហៅថា
Ayurveda ផ្លែល្មើជួយបង្កើនឱកាសមានកូនខ្ពស់ ណាស់ចំពោះស្ត្រី។
វាសម្បូរទៅដោយវីតាមីន និងជាតិរ៉ែ ដែលល្អសម្រាប់ការមានកូន។
*យកគ្រាប់ល្មើចេញពីល្មើស្រស់ ១០ ទៅ ១២
គ្រាប់។
*កិនគ្រាប់ល្មើជាមួយល្ងខ្មៅ ២
ស្លាបព្រាបាយ។
*បន្ថែមទឹកដោះគោស្រស់ ៣/៤
កែវចូលក្នុងល្បាយគ្រាប់ល្មើនិងល្ង ហើយដាំវាឱ្យពុះ។
*ផ្សំហើយផឹកវាភ្លាម ហើយផឹកវាមួយថ្ងៃម្តង
និងផឹកឱ្យបាន ៧ ថ្ងៃ ចាប់ពីថ្ងៃមករដូវចុងក្រោយបង្អស់(ផ្សំម្តងផឹកបានតែម្តងទេ)។
លោកអ្នកអាចពិសាត្រណាប់ល្មើរាល់ថ្ងៃក្នុងកម្រិតល្មមផងដែរ។
៣. អាស៊ីតហ្វូលីក
(Folic Acid)
អាស៊ីតហ្វូលីកជាប្រភេទវីតាមីនដ៏សំខាន់សម្រាប់អ្នកដែលព្យាយាមចង់បានកូន។
វាជួយដល់កោសិកា និង ការបញ្ចេញពងអូវុល។ ជាការពិត
អ្នកជំនាញសុខភាពណែនាំឱ្យលេបវីតាមីននេះ មុនពេលនិងអំឡុងពេលមានគភ៌។
*លេបវីតាមីន Folic Acid (៤០០ mcg) រាល់ថ្ងៃយ៉ាងតិច ១
ខែ មុនពេលអ្នកមានផ្ទៃពោះ និងលេបអំឡុងបីខែដំបូងពេលមានគភ៌។
និយាយជាមួយវេជ្ជបណ្ឌិត និងសួរគាត់ថាតើគួរលេបថ្នាំវីតាមីននេះកម្រិតប៉ុន្មាន
នៅមុននិងក្រោយពេលពរពោះ។
*អ្នកក៏អាចទទួលទានអាហារដែលសម្បូរអាស៊ីតហ្វូលីកផងដែរ ដូចជា
បន្លែស្លឹកបៃតង ស្ពៃប្រូខូលី ផ្លែបឺរ ទំពាំងបាយជូរក្រៀម សណ្តែកបាយ ចេកអាំង
និងបន្លែក្រៀម។
៤. ប្រេងអូលីវ
ប្រេងអូលីវមានប្រសិទ្ធភាពក្នុងការបង្កើនលទ្ធភាពមានកូនចំពោះស្ត្រី។
* ពិសាប្រេងអូលីវស្រស់ ១ ទៅ ២
ស្លាបព្រាបាយរាល់ថ្ងៃដើម្បីបង្កើនលទ្ធភាពមានកូន។
*បើមិនចង់ពិសាប្រេងស្រស់ៗ
អ្នកអាចយកប្រេងអូលីវធ្វើញាំបន្លែ ឬចម្អិនអាហារជាមួយប្រេងនេះក៏បាន។
៥. ទឹកខ្មេះប៉ោម
ទឹកខ្មេះប៉ោមជួយជំរុញលទ្ធភាពមានកូន
បណ្តេញជាតិពុលពីរាងកាយ និងជួយរក្សាតុល្យភាពអ័រម៉ូន។
វាជួយរក្សាកម្រិតជាតិអាល់កាលីនទាំងក្នុងទឹកមាត់ និង ទឹករំអិលក្នុងយោនីដើម្បីសម្រួលដល់ការមានគភ៌។
ក្រៅពីនេះ វាជួយការពារស្ត្រីពីការគ្មានកូនទៀតផង។
* លាយទឹកខ្មេះប៉ោម ២ ស្លាបព្រាកាហ្វេ និង
ទឹកឃ្មុំបន្តិចបន្តួចទៅក្នុងទឹកបរិសុទ្ធ ១ កែវ ហើយផឹកវា ២ ដងក្នុងមួយថ្ងៃ
ផឹកឱ្យបានច្រើនសប្តាហ៍។
* លោកអ្នកអាចចាក់ទឹកខ្មេះប៉ោម ១
កែវក្នុងអាងទឹក រួចដេកត្រាំទឹកនោះ ២០ ទៅ ៣០ នាទី មុនចូលគេង៕
ប្រពភ៖ khmeread

No comments:
Post a Comment