Tuesday, September 13, 2016

ស្រាបៀរនិងផ្លែចេក ជួយព្យាបាលបញ្ហាជ្រុះសក់ យ៉ាងមានប្រសិទ្ធភាព



បញ្ហាជ្រុះសក់គឺជា បញ្ហាមួយដែលតែងតែកើតឡើងទាំងបុរសទាំងស្រ្តី និងគ្រប់វ័យ។ ហើយប្រសិនបើបណ្ដោយអោយសក់ជ្រុះយូរយូរទៅវានឹងធ្វើអោយក្លាយទៅជាទំពែកសក់
ជាមិនខាន! ប៉ុន្តែសូមប្រិយមិត្តអស់បារម្ភរឿងសក់ទំពែកទៀតទៅ។ហើយបើសិនជាប្រិយមិត្តមាន
បញ្ហាទំពែកសក់សូមប្រិយមិត្តអនុវត្តន៍នូវវិធីសាស្ត្រងាយៗដូចខាងក្រោម៖
*គ្រឿងផ្សំ៖
    ស៊ុតឆៅ 1 (យកតែផ្នែកពណ៌ក្រហម)
    ផ្លែចេកមួយចំហៀង
    ស្រាបៀរកន្លះពែង (100 មីលីលីត្រ)
    ទឹកឃ្មុំ2ស្លាបព្រា
*របៀបធ្វើ៖
ដាក់គ្រឿងផ្សំទាំងអស់ចូលក្នុងម៉ាស៊ីនកិនទឹកក្រឡុក បន្ទាប់មកកិនអោយម៉ត់ចូលគ្នា។
យកវាមកលាបនៅកន្លែងដែលទំពែក រយៈពេលពី 2ទៅ3 ម៉ោង ចាំលាងវាចេញ។

បញ្ជាក់៖ នៅពេលដែលអ្នកយកល្បាយខាងលើមកលាបលើក្បាល វានឹងធ្វើអោយក្ដៅ ឬ ក្រហាយនតំបន់ដែលបានលាប ប៉ុន្តែសូមកុំព្រួយបារម្ភអី ព្រោះវាជាសញ្ញាបង្ហាញថា វាកំពុងធ្វើកាដើម្បីបន្ដុះសក់ថ្មី។ អនុវត្តន៍យ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ នឹងធ្វើអោយលោកអ្នកទទួលបានលទ្ធផលដ៏អស្ចារ្យ ហើយសក់នៅលើក្បាលរបស់
អ្នកនឹងចាប់ផ្ដើមដុះ៕
ប្រភព: khmerwonder.net 
 

No comments:

Post a Comment