Tuesday, September 13, 2016

របៀបធ្វើទឹកពោតបារាំងដើម្បីទប់ស្កាត់ជំងឺទឹកនោមផ្អែម ហឺត លើសកូឡេស្តេរ៉ុល និងជំងឺតម្រងនោម



ពោត​បារាំង គឺជា​រុក្ខជាតិ​ដុះ​ភាគច្រើន​នៅ​តំបន់​ត្រូ​ពិ​ក និង​តំបន់​មាន​សី​តុ​ណ្ហា​ភាព​ល្មម​នៅលើ​ផែនដី​។
​បន្លែ​នេះ​ជា​សរសៃ ជា​កួរ ដែល​អាច​ពិសា​បាន​ពេញ​មួយឆ្នាំ​។ គេ​អាចយ​កវាម​កចៀន ឆា ស្ងោរ ឬក៏​ត្រាំ​ធ្វើ​ជ្រក់​ក៏បាន​។ រុក្ខជាតិ​នេះ​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ក្នុងនោះ​រួមមាន ម៉ាញ៉េ​ស្យូ​ម ៦០ មី​លី្ល​ក្រាម​, វីតាមីន C ២១ មី​លី្ល​ក្រាម​, ជាតិ​សរសៃ ៣ ក្រាម​, ប្រូតេអ៊ីន ២ ក្រាម​, អាស៊ីត​ហ្វូ​លិ​ក ៨០ មីក្រូ​ក្រាម​, និង​ជាតិ​ស្ករ ៧,៦ ក្រាម​។ វា​មាន​ជាតិ​ខ្លាញ់​និង​កាល់​ឡូរី​តិចតួច​បំផុត​ប្រហែលជា ០,១ ក្រាម និង ៣០ កាល់​ឡូរី​ប៉ុណ្ណោះ​។​
  ​* អត្ថប្រយោជន៍​៖
    ​- ជួយ​សម្រាល​ជំងឺហឺត​
    ​- ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​
    ​- កាត់បន្ថយ​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​
    ​- គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​
    ​- បង្ការ​ជំងឺ​គ្រួសតម្រងនោម​
    ​- កាត់បន្ថយ​ការ​ស្រូប​ជាតិ​ស្ករ​ពី​អាហារ​
​* របៀប​ធ្វើ​៖
    ​យក​ពោត​បារាំង​ស្រស់ៗ ២ ទៅ ៣ ផ្លែ​កាត់​ក្បាល និង​កន្ទុយ ហើយ​កាត់​វា​ជា​កង់​តូចៗ បន្ទាប់មក​ដាក់​ត្រាំ​ក្នុង​ទឹក​ឆ្អិន​មួយ​កែវ​ទុកចោល​មួយ​យប់ (​ក្នុង​ទូទឹកកក​)​។ ផឹក​មុន​ពេលបាយ​ព្រឹក​កន្លះ​ម៉ោង​។ បើ​មាន​ពេលទំនេរ​អាចធ្វើ​ពិសា​រាល់ថ្ងៃ​រឹតតែ​ល្អ​៕
ប្រភព:khmeread

No comments:

Post a Comment